logo

inDriver - អ្នកបើកបរឯករាជ្យ

សេរីភាពក្នុងការជម្រើសជាមួយ inDriver

inDriver គឺជាក្រុមហ៊ុនអន្តរជាតិដែលមានវត្តមានទូទាំងពិភពលោកនៅក្នុង 42 ប្រទេស និងជាង 600 ទីក្រុង ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ា។

ចក្ខុវិស័យរបស់ inDriver

សហគមន៍ជុំវិញពិភពលោកគួរមានលទ្ធភាពទទួលបានសេវាដ៏ស្មោះត្រង់ និងយុត្តិធម៌

បេសកកម្មរបស់ inDriver

ពួកយើង​ជា​អ្នក​អភិវឌ្ឍន៍។ ពួកយើង​តែងតែ​អភិវឌ្ឍ​ខ្លួន​ឯង និង​ពិភព​លោក​ដោយ​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ប្រតិបត្តិការ​ដែល​មាន​តម្លាភាព ភាពស្មោះត្រង់ និង​ផល​ចំណេញ ដោយ​គ្មាន​អន្តរ​ការី​ទេ

យុទ្ធសាស្ត្ររបស់ inDriver

ដើម្បីផ្តល់សេវាវិមជ្ឈការរបស់យើងឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដល់មនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន

តម្លៃរបស់ inDriver ៖

យក​មនុស្ស​ជា​អាទិភាព

  • ការបើកចំហ និងការគាំទ្រគ្នាទៅវិញទៅមក
  • ដឹកនាំដោយគំរូ មិនប្រព្រឹត្តអំពើអាក្រក់
  • ការរីកចម្រើន និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន
  • ឥរិយាបថ​វិជ្ជមាន និង​ទឹក​ចិត្ត​ស្រឡាញ់​ជីវិត

ប្រសិទ្ធភាព

  • សុភ​វិនិច្ឆ័យ និង​បញ្ញា
  • ភាពត្រឹមត្រូវ
  • ស្មារតី​វិជ្ជាជីវៈ
  • ទំនាក់ទំនង​រហ័ស​ទាន់​ចិត្ត ភាពបត់បែន

សុក្រឹតភាព

  • ការប្តេជ្ញា​ចិត្ត និង​ការចូលរួម
  • ភាពស្មោះត្រង់ និងមតិកែលម្អផ្ទាល់
  • ទំនួលខុសត្រូវ
  • សេចក្ដី​ក្លាហាន និង​គំនិត​ផ្ដួចផ្ដើម

អំពីពួកយើង

inDriver ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ដើម្បីឱ្យអ្នកប្រើប្រាស់អាចមានជម្រើសផ្សេងទៀតក្រៅពីសេវាកម្មរបស់ប្រព័ន្ធបណ្ដុំតាក់ស៊ីដែលមានគោលការណ៍កំណត់តម្លៃដោយគ្មានភាពបត់បែន ។ សេវាកម្មនេះដំណើរការដោយផ្អែកលើគោលការណ៍កំណត់តម្លៃរវាងបុគ្គលនិងបុគ្គលក្នុងលក្ខណៈខុសប្លែកពីគេ ដែលអនុញ្ញាតឱ្យអ្នកដំណើរ និងអ្នកបើកបរធ្វើការចរចាដោយផ្ទាល់អំពីតម្លៃសំបុត្រ។ ការធ្វើបែបនេះគឺដើម្បីធានាថា លក្ខខណ្ឌមានតម្លាភាព និងយុត្តិធម៌បំផុតតាមដែលអាចធ្វើបាន។ សព្វថ្ងៃនេះ inDriver គឺជាសេវាកម្មហៅទៅដឹកតាមអ៊ីនធឺណិតដែលរីកលូតលាស់លឿនបំផុតលើពិភពលោក។ កម្មវិធីរបស់ក្រុមហ៊ុននេះត្រូវបានទាញយកច្រើនជាង 120 លានដង។ សេវាកម្មនេះមាននៅក្នុង 600+ ទីក្រុងក្នុង 42 ប្រទេស។ inDriver មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា។ នៅដើមឆ្នាំ 2021 ក្រុមហ៊ុន inDriver បានទទួលលំដាប់ថ្នាក់ unicorn បន្ទាប់ពីបិទជុំវិនិយោគដែលមានទឹកប្រាក់ចំនួន $150 លានជាមួយក្រុមហ៊ុន Insight Partners, General Catalyst និង Bond Capital។ inDriver ក៏ប្តេជ្ញាអនុវត្តគោលការណ៍សេរីភាពក្នុងការជ្រើសរើសនៅក្នុងផ្នែកផ្សេងៗទៀតនៃអាជីវកម្មរបស់ខ្លួនផងដែរ។ អ្នកក៏អាចប្រើប្រព័ន្ធតែមួយគត់របស់ក្រុមហ៊ុនេះ ដើម្បីស្វែងរកអ្នកដឹកជញ្ជូន អ្នកមានជំនាញវិជ្ជាជីវៈ អ្នករចនា និងគ្រូបង្រៀន ធ្វើដំណើរផ្លូវឆ្ងាយ កក់ការដឹកជញ្ជូនទំនិញ ឬទទួលបានសេវាកម្មផ្សេងៗទៀត (កញ្ចប់សេវាកម្មកំពុងត្រូវបានណែនាំជាបណ្ដើរៗនៅទីក្រុងនានាដែលគ្របដណ្តប់ដោយបណ្តាញរបស់ក្រុមហ៊ុន)។

inDriver ផ្ដល់សេរីភាពក្នុងការជ្រើសរើសដល់ 0 មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក

inDriver ប្រតិបត្តិការនៅតាមបណ្ដាតំបន់ទីក្រុងធំៗបំផុតដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ វាក៏ធ្វើប្រតិបត្តិការនៅតាមភូមិតូចៗដែលមានប្រជាជនរស់នៅពីប្រាំពីរទៅប្រាំបីពាន់នាក់ (ដែលជាញឹកញាប់មានសេវាអ៊ីនធឺណិតខ្សោយ និងមិនមានផែនទី) ផងដែរ។ អាស្រ័យហេតុនេះ យើងសឲ្យឃើញថាអាចបត់បែនដោយជោគជ័យទៅតាមតម្រូវការរបស់ប្រជាជននៃភូមិ ប្រជុំជន ឬទីក្រុងណាមួយ។ សព្វថ្ងៃនេះ inDriver គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្ដល់សេវាដឹកអ្នកដំណើរអន្តរជាតិទូទាំងពិភពលោកកំពូលទាំង 5 ។ ក្រុមហ៊ុនបន្តពង្រីកខ្លួនជាអន្តរជាតិយ៉ាងសកម្ម ដោយផ្ដល់ជូនអ្នកប្រើប្រាស់ដែលចេះតែកើនឡើងមួយចំនួននូវឱកាសកំណត់លក្ខខណ្ឌធ្វើដំណើរដ៏ប្រសើរបំផុតរបស់ខ្លួន និងការពារពួកគេពីការកោរថ្លៃ។

TOP 5 RideSharing Apps Worldwide award icon

+ទីក្រុងនានានៅក្នុង 0 ប្រទេសនានា

ប៊ីលានការជិះ

លានអ្នកប្រើប្រាស់

លក្ខខណ្ឌតម្លាភាព

លក្ខខណ្ឌជិះទាំងអស់ត្រូវកំណត់នៅអំឡុងពេលប្រតិបត្តិការភ្លាមៗរវាងអ្នកបើកបរ និងអ្នកដំណើរ។ ចំណុចនេះធ្វើឡើងដោយមិនប្រើការគណនាតម្លៃលោភលន់ និងបិទបាំង ដែលនាំឲ្យមានការកេងចំណេញតម្លៃឡើយ។

តម្លៃតែងតែទាបជាងគេ

តម្លៃនៃការជិះដោយប្រើ inDriver តែងតែទាបជាងគេ។ នេះគឺដោយសារតែម៉ូដែលចចារតាមពេលជាក់ស្ដែងជួយយើងកំណត់នូវតម្លៃល្អបំផុតសម្រាប់អ្នកដំណើរ និងអ្នកបើកបររៀងរាល់វិនាទី។

ការទូទាត់ប្រាក់ផ្ទាល់

អ្នកដំណើរបង់ប្រាក់ដល់អ្នកបើកបរដោយផ្ទាល់ (ជាលុយសុទ្ធ ឬជាកាត)។ ប្រការនេះអនុញ្ញាតឲ្យយើងកាត់បន្ថយការចំណាយ និងរក្សាតម្លៃធ្វើដំណើរទាបជាងគេនៅក្នុងប្រព័ន្ធ។

យើងកែលម្អខ្លួនយើងដើម្បីអភិវឌ្ឍពិភពលោក!

គុណតម្លៃមួយក្នុងចំណោមគុណតម្លៃក្រុមហ៊ុនដ៏ចម្បងរបស់ក្រុម Sinet គឺការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ វិលទៅកាន់ឆ្នាំ 2012 គុណតម្លៃនេះ និងបេសកកម្មក្រុមគឺបន្តអភិវឌ្ឈពិភពលោកក្នុងទម្រង់ជាគម្រោងសង្គមមួយដែលបានផ្លាស់ប្ដូរ និងបន្តផ្លាស់ប្ដូរជីវិតរស់នៅរបស់កុមារជាច្រើនអ្នកនៅទីក្រុង Yakutian (ព្រមទាំងកុមារជាច្រើននៅជុំវិញពិភពលោក) ឲ្យទទួលបានភាពល្អប្រសើរជាងនេះ។

BeginIT គឺជាគម្រោងអប់រំសង្គមមួយដែលមានគោលដៅផ្ដល់ការណែនាំអាជីពនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីដល់កុមារដែលមានសមត្ថភាពពីមណ្ឌលកុមារកំព្រា សាលាអន្តេវាសិកសម្រាប់កុមារកំព្រា និងសាលារៀនជនបទនានា។